_____________________________________________

(សណ្ឋាគារភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់របាយការណ៍របាយការណ៍លទ្ធផលអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងផែនការ, លោកស្រី  គ្លែរ កូណាន់ តំណាង និងនាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា, លោកបណ្ឌិត តុង គឹមស៊ុន ជំនាញការពីធនាគារពិភពលោក តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រធានមន្ទីរផែនការ រាជធានី ខេត្ត ក្រុង និងភាគីពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម។

Ceremony for Releasing the Report  of Cambodia Socio Economic Survey 2021 at the Phnom Penh Hotel on 19 January 2023 Presided over by H.E  Kitti Setha Pandita  CHHAY THAN, Senior Minister, Ministry of Planning

_____________________________________________

នៅរាជធានីភ្នំពេញ  ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣  ឯកឧត្តម  កិត្តិសេដ្ឋាបណ្ឌិត  ឆាយ  ថន  ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងផែនការ  បានអញ្ជេីញជាគណ:អធិបតី  ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២។

Dissemination Ceremony on Preliminary Results of Cambodia Economic Census 2022 and National-Wide Establishment Listing of Cambodia 2021 at the Phnom Penh Hotel on 18 January 2023 Presided over by H.E  Kitti Setha Pandita  CHHAY THAN, Senior Minister, Ministry of Planning

 

______________________________________________

The Twelfth Session of the ASEAN Community Statistical System Committee (ACSS12), hosted by National Institute of Statistics, Ministry of Planning, was held virtually on 21 to 23 November 2022, Phnom Penh, Cambodia.  The Session was chaired by H.E Hang Lina Delegate of the Royal Government of Cambodia in charge of Director General of the National Institute of Statistics , with Dr. Imam Machdi as the Co-chairperson.

 

 Joint Media Statement of the 12th Session of the ASEAN Community Statistical System Committee (ACSS12)

 Download the full statement here

 

----------------------------------------------------------------

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពីលទ្ធផលអង្កេតកសិកម្មកម្ជុជាឆ្នាំ២០២០ដែលសហការរៀបចំឡើងដោយក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនែអង្គការសហប្រជាជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេតកសិកម្មកម្ជុជាឆ្នាំ២០២០,តំណាងដៃគូអភិវឌ្ឍន៍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។