_____________________________________
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធទី២០ខែ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពីរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣ ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេត កសិកម្មកម្ពុជា,តំណាងដៃគូអភិវឌ្ឍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។
_____________________________________
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលនែការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែលសហការរៀបចំឡើងដោយក្រសួងផែនការ និងក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល , លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២,តំណាងដៃគូអភិវឌ្ឍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។
_______________________________________________
សារអំពាវនាវរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ
និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣
_________________________________________
សារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣
ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣
Page 2 of 10