_________________________________________

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នាសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សូចនាករស្នូលអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែលសហការរៀបចំឡើងដោយក្រសួងផែនការ និងក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល , លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២,តំណាងដៃគូអភិវឌ្ឍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។