_________________________________________

វីដេអូនេះផលិតឡើងដោយក្រសួងផែនការ ដើម្បីបង្ហាញពីគំរូមួយចំនួននៃសំណួរដែលមន្រ្តីជំរឿននឹងសួរទៅកាន់ម្ចាស់សហគ្រាសកសិដ្ឋាន និងគ្រួសារកសិករ។

មន្ត្រីជំរឿនដែលបានចាត់តាំង នឹងចុះទៅដល់ទីតាំងសហគ្រាសកសិដ្ឋាន កសិកម្ម និងគ្រួសារដែលកាន់កាប់កសិកម្មនានាទូទាំងប្រទេស​ ដើម្បីសម្ភាសព័ត៌មាន និងប្រមូលទិន្នន័យទាក់ទងទៅនឹងស្ថានភាពគ្រួសារកាន់កាប់កសិកម្មនិងសហគ្រាសកសិដ្ឋាន កសិកម្មគ្រប់ប្រភេទ និងគ្រប់ខ្នាត ព្រមទាំងចំនួនកម្លាំងពលកម្ម ស្ថានភាពហិរញ្ញវត្ថុ និងសក្តានុពលផលិតកម្មផងដែរ។

បញ្ជាក់: រាល់ព័ត៌មាននិងទិន្នន័យទាំងអស់ ដែលមន្រ្តីជំរឿនកសិកម្មបានសម្ភាសនិងប្រមូលបាននឹងត្រូវបានរក្សាទុកជាការសម្ងាត់ ហើយចំពោះមន្ត្រីមួយណាដែលធ្វើឱ្យមានការលេចធ្លាយព័ត៌មាន នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីស្ថិតិ។

សូមអរគុណសម្រាប់ការចូលរួមផ្ដល់នូវព័ត៌មានដែលជាក់លាក់ និងពិតប្រាកដដល់មន្រ្តីជំរឿន។